បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិ អង់គ្លេស Heathrow បានប្រកាស បដិសេធ មិនព្រមទទួលយក ជើងហោះហើរបន្ថែមទៀត ពីប្រទេសឥណ្ឌាឡើយ នៅមុនពេលដែលអង់គ្លេស នឹងដាក់បញ្ចូល ប្រទេសអាស៊ីមួយនេះ ទៅក្នុងបញ្ជីហាមប្រាម ធ្វើដំណើររបស់ខ្លួន នៅថ្ងៃសុក្រនេះ។
ការបដិសេធនេះ ធ្វើឡើងឆ្លើយតបទៅនឹង សំណើរពីក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌា ច្រើនដោយសារ តែក្តីបារម្ភថា នឹងមានបញ្ហា នៃកន្លែងត្រួតពិនិត្យ លិខិតឆ្លងដែន ហើយអាកាសយានដ្ឋាន បានបញ្ជាក់ទៀតថា ខ្លួនមិនចង់ឃើញ មានស្ថានភាពកាន់តែធ្ងន់ធ្ងរ នៅត្រង់ចំណុច ព្រំដែន នៃការហោះហើរ រវាងប្រទេស ទាំងពីរឡើយ។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលអង់គ្លេស បានប្រកាសហើយថា ចាប់ពីម៉ោង៤ព្រឹក ថ្ងៃសុក្រ តទៅជើងហោះហើរ ទាំងអស់ ពីប្រទេសអង់គ្លេស នឹងត្រូវហាមឃាត់ ធ្វើដំណើរចូលមក អង់គ្លេស។
ទោះបីជាយ៉ាងណាក្តី គោលការណ៍ថ្មីនេះ ក៏ត្រូវបានលើកលែង ចំពោះអ្នកដែលកាត់លិខិត ឆ្លងដែន អង់គ្លេស និងអៀរឡង់ ព្រមទាំងពលរដ្ឋ អង់គ្លេស ដែលរស់នៅ ឥណ្ឌាផងដែរ ប៉ុន្តែចាំបាច់ត្រូវតែធ្វើចត្តាឡីស័ក រយៈពេល១០ថ្ងៃ ក្នុងពេលមកដល់ អង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី