ព័ត៌មានអន្តរជាតិ

ពលរដ្ឋរុស្សី រាប់ពាន់នាក់ ប្រឆាំងនឹងបម្រាម ធ្វើបាតុកម្ម ប្រមូលផ្តុំគ្នា សុំការដោះលែង មេបក្សប្រឆាំង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាពលរដ្ឋរុស្សី ជាច្រើន នៅជុំវិញប្រទេស បាននាំគ្នាចូលរួម ការប្រមូលផ្តុំ ដោយមិនទទួលស្គាល់ពី អជ្ញាធរ ដើម្បីទាមទារឲ្យ មានការដោះលែង មេដឹកនាំបក្សប្រឆាំងធំបំផុត របស់ប្រទេសគឺលោក Alexei Navalny។

ការទាមទារឲ្យ មានការដោះលែងលោក Navalny ដែលបច្ចុប្បន្នកំពុងធ្វើការតវ៉ា តាមរយៈបង្អត់អាហារខ្លួនឯង នៅក្នុងផ្ទះ របស់លោក នៅក្បែរទីក្រុង​មូស្គូ អស់រយៈ ពេលជាច្រើនសប្តាហ៍មកហើយ និងស្នើឲ្យទទួលបាន ការព្យាបាលផ្នែកសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត។

ជាលទ្ធផល នៃការប្រឆាំងនេះ​ មនុស្សប្រមាណជាជាង១០០០នាក់ ត្រូវបានចាប់ខ្លួន ដោយប៉ូលីស រុស្សី ខណៈដែលលោក Navalny ដែលត្រូវបានជាប់ឃុំខ្លួន តាំងតែពីខែកុម្ភៈ នោះនៅតែបន្តដាក់ ឲ្យស្នាក់នៅក្នុងផ្ទះ នោះ ដដែលនៅឡើយ ទាំងមានរបួសជើង និងខ្នងផង។

ការទាមទារតវ៉ាប្រឆាំង ពីសំណាក់ពលរដ្ឋរុស្សី ជាច្រើនពាន់នាក់ លើកនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងធំបំផុត នៅក្នុងទីក្រុងមូស្គូ និងតាមបណ្តា ទីក្រុងមួយចំនួនផ្សេង ទៀតនៅក្នុង ប្រទេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top