ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសតួកគី អាហ្គានីស្ថាន និងប៉ាគីស្ថាន ជួបពិភាក្សាគ្នា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល

" "

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសតួកគីបានក្លាយ ទៅជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រីភាគី រវាងរដ្ឋមន្ត្រីការបរទេស នៃ ប្រទេសអាហ្គានីស្ថាន ប្រទេសប៉ាគីស្ថាន និងតួកគីផងដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រក្នុងទីក្រុងអ៊ីស្តង់ប៊ូល។

កិច្ចប្រជុំនេះ ត្រូវបានគេដឹងថា នឹងកំណត់យកប្រធាន នៃការវិវត្តន៍ទៅចុងក្រោយ លើបញ្ហាដំណើរការសន្តិភាព របស់អាហ្គានីស្ថាន និងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ នេះបើយោងតាមការបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយក្រសួងការបរទេសនៃប្រទេសតួកគី។

" "

សេចក្តីថ្លែងការណ៍ ដដែលបានបន្ថែមទៀតថា ប្រធានបទផ្សេងទៀត ដែលមានដូចជាកិច្ចសហប្រតិបត្តិការ និងឧិកាសនៃការធ្វើកិច្ចការងាររួមគ្នា រវាងប្រទេសទាំងបី នឹងត្រូវផ្តោតសំខាន់ទៅលើ វិស័យសន្តិសុខជាតិ ថាមពលការទំនាក់ទំនង និងកិច្ចការងារជនភៀស ខ្លួនផងដែរ។

" "

គួរឲ្យដឹងដែរថា ប្រទេសតួកគី កាតា និងអង្គការសហប្រជាជាតិ ក៏មានផែនការក្នុងការ បើកកិច្ចពិភាក្សាថ្នាក់ កំពូលមួយផងដែរនៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ខាងមុខ ដែលត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ដើម្បីសន្តិភាពរបស់អាហ្គានីស្ថាន ជាមួយនឹងក្រុងតាលីបង់៕

ប្រែសម្រួល៖ស៊ុនលី

To Top