បរទេស ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ត្រូវបានគេស្តីបន្ទោស ចំពោះកង្វះខាត នៅក្នុងការចាក់វ៉ាក់សាំង ពាសពេញសហភាពអ៊ឺរ៉ុប និងបន្ថយកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំង ចំពោះសេចក្តីប្រកាស របស់ក្រុមហ៊ុនថា ខ្លួននឹងមិនអាចបំពេញ តាមការសន្យា របស់ខ្លួននោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពពីការទូត និងមន្ត្រីសហភាពអឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា គណៈកម្មការអឺរ៉ុបត្រៀម នឹងចាត់វិធានការ តាមផ្លូវច្បាប់ប្រឆាំង នឹងក្រុមហ៊ុនផលិតថ្នាំពេទ្យអង់គ្លេស – ស៊ុយអែតឈ្មោះថា AstraZeneca ជុំវិញជំលោះទាក់ទង នឹងការចាក់វ៉ាក់សាំង COVID ។
អ្នកការទូតរូបនេះ បាននិយាយដោយដកស្រង់កិច្ចប្រជុំ នៅថ្ងៃពុធក្នុងចំណោម តំណាង សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលថា “ គណៈកម្មការបាននិយាយ សំដៅទៅលើចេតនា ក្នុងការចាប់ផ្តើមសកម្មភាពផ្លូវច្បាប់” ។ យោងតាមមន្រ្តីសហភាពអឺរ៉ុប , កិច្ចប្រឹងប្រែងនេះ ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការប៉ុនប៉ង ដើម្បីធានាថា ក្រុមហ៊ុននឹងផ្គត់ផ្គង់ ប្លុកទៅតាមចំនួនដូស ដែលបានសន្យានៅត្រីមាសទី ២ ៕ប្រែសម្រួលៈ ណៃ តុលា