Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺ​សរុបកើនឡើងដល់ជាង ​២,៨ពាន់នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀត ១០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទាំងប្រទេសកើនដល់ ២.៨១៦នាក់ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំង ពលរដ្ឋវៀតណាមចំនួន ៨នាក់ ដែលពេលថ្មីៗនេះបានចូលមកក្នុងប្រទេស ដោយមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។

អ្នកជំងឺច្រើននាក់ គឺ២.៤៩០នាក់ បានជាសះស្បើយពីជំងឺទំាងស្រុង គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋជិត ៣៩.២០០នាក់ កំពុងធ្វើចត្តាឡីស័ក និងបានតាមដានសុខភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top