ព័ត៌មានអន្តរជាតិ

មេប្រឆាំង វេណេ ស៊ុយអេឡា ទទួលបានសិទ្ធ ប្រើប្រាស់លុយ ដែលបង្កក ដោយរដ្ឋាភិបាលអាមេរិក

បរទេស៖ The Bloomberg នៅថ្ងៃសុក្រនេះបានឲ្យដឹងថា មេបក្សប្រឆាំង របស់វេណេស៊ុយអេឡាលោក Juan Guaido ត្រូវបានគេដឹងថា បានរៀបចំផែនការ ក្នុងការប្រើប្រាស់លុយ ដែលត្រូវបានបង្កក ដោយរដ្ឋាភិបាលអាមេរិកនោះរួចហើយ សម្រាប់ការទិញយកវ៉ាក់សាំង និងចំណាយផ្ទាល់ខ្លួន
មួយចំនួន ផ្សេងទៀត។

លោក Guaido បានទទួលសិទ្ធក្នុងការប្រើប្រាស់លុយចំនួនប្រមាណចា១៥២លានដុល្លារដែលក្នុងនោះប្រមាណជា១០០លានដុល្លារនឹងយកទៅសម្រាប់
ការទិញវ៉ាក់សាំងពីអង្គការសុខភាពពិភពលោក WHO និងប្រមាណជា២៣លានដុល្លារសម្រាប់កិច្ចការងារដែលលោកហៅថាការពារប្រជាធិបតេយ្យនិង
២,៣លានដុល្លារសម្រាប់កិច្ចការងារប្រឹក្សាធ្វើដំណើរនិងសន្តិសុខផ្ទាល់ខ្លួនជាដើម។

គួរឲ្យដឹងដែរថាកញ្ចប់ប្រាក់ទាំងនោះត្រូវបានបង្កកដោយរដ្ឋាភិបាលអាមេរិកក្រោមទណ្ឌកម្មទៅលើប្រទេសវេណេស៊ុយអេឡា។លុយដែលបានរក្សាទុកដោយ
ធនាគារ Citibank ពីគណនេយ្យនៃធនាគារជាតិវេណេស៊ុយអេឡាទាំងនេះត្រូវបានផ្ទេរចូលទៅក្នុងគណនេយ្យធនាគារកណ្តាលរបស់អាមេរិកតាំងតែពីខែ
មេសាឆ្នាំ២០២០មកម្ល៉េះយោងតាមសំណើរដែលធ្វើឡើងដោយសភាជាតិវេណេស៊ុយអេឡាដែលគ្រានោះបានដឹកនាំដោយបក្សប្រឆាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top