Covid-19

កាណាដា ប្រកាសហាមឃាត់ការ ហោះហើររយៈពេល៣០ថ្ងៃ ពីឥណ្ឌា និងប៉ាគីស្ថាន

អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកាណាដា បានប្រកាសហាមឃាត់រយៈពេល៣០ថ្ងៃសម្រាប់ជើងហោះហើរទំាងអស់មកពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃព្រហស្បតិ៍ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងនៅក្នុងប្រទេសទាំងពីរនេះ ។

លោក Omar Alghabra រដ្ឋមន្ត្រីក្រសួងសាធារណការរបស់ប្រទេសកាណដា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយបណ្តារដ្ឋមន្ត្រីកាណាដាផ្សេងៗទៀតកាលពីថ្ងៃព្រហស្បតិ៍ថា “ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានរកឃើញនៅលើជើងហោះហើរដឹកអ្នកដំណើរនៅពេលមកដល់កាណាដា ដែលចេញពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន ហើយក្រសួងសាធារណការកាណាដា កំពុងធ្វើការប្រកាសដល់ក្រុមហោះហើរ ឬហៅកាត់ថា NOTAMដើម្បីផ្អាកការធ្វើដំណើរដោយផ្ទាល់តាមជើងហោះហើរពីបណ្តាប្រទេសទាំងនោះ”  ។

លោករដ្ឋមន្ត្រីបានថ្លែងថា ការហាមប្រាម ត្រូវបានអនុវត្តន៍ ខណៈដែលអ្នកដំណើរជាច្រើនបានមកដល់ក្នុងទឹកដីកាណាដា ដែលលទ្ធផលរកឃើញតេស្តវិជ្ជមានពីប្រទេសអាស៊ីខាងត្បូងទាំងពីរនេះ ។

ប្រសិនបើ អ្នកដំណើរទាំងឡាយ ចាកចេញពីប្រទេសទាំងពីរនោះ ដោយធ្វើដំណើរមិនផ្ទាល់នៅផ្ទះ ពួកគេ តម្រូវឲ្យបង្ហាញតេស្តអវិជ្ជមាន ដែលជាតេស្ត PCR នៅច្រកចុងក្រោងរបស់ពួកគេនៃការធ្វើដំណើរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top