Covid-19

ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នាឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួនខ្ពស់បំផុត ក្នុងកំណត់ត្រាពិភពលោក

បង់ហ្គាឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លងវីរុសនេះ ខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា មកដល់នៅថ្ងៃសុក្រ នេះខណៈការស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ ក៏មានការកើនឡើងជាលំដាប់ដែរ ។

ជាមួយនឹងករណីថ្មីចំនួន ៣៣២.៧៣០ករណី ដែលនាំឲ្យចំនួនសរុបអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនាពេលឥឡូវនេះ បានកើនដល់ ១៦លានហើយ ។

ការស្លាប់បានកើនឡើងចំនួនពី ២.២៦៣នាក់ ដល់ចំនួន ១៨៦.៩២០នាក់ នេះបើយោងតាមទិន្នន័យ របស់ក្រសួងសុខាភិបាល ។

ការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានស្តីបន្ទោសទៅលើវីរុសក្លាយពូជ និងច្បាប់របស់រដ្ឋាភិបាលដែលអនុញ្ញាត ឱ្យមានការប្រមូលផ្តុំសាសនា និងនយោបាយយ៉ាងច្រើន នៅក្នុងប៉ុន្មានខែថ្មីៗនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top