បរទេស ៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៤ នាក់ដែលទាក់ទងនឹង Covid-19 និងអត្រាខ្ពស់ថ្មីនៃការឆ្លងវីរុសចំនួន ២ ០៧០នាក់ ក្នុងមួយថ្ងៃក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនឡើងដល់ ១២១ នាក់។
សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ៥០ ១៨៣នាក់ ប៉ុន្តែបានព្យាបាលឱ្យជាសះស្បើយចំនួន ៣០ ១៨៩នាក់ (៦០%) , រួមទាំងអ្នកជាសះស្បើយ ៣៤១ នាក់ត្រូវបានរំសាយពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍ ហើយ អ្នកជំងឺ ១៩ ៨៧៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
ប្រែសម្រួលៈ ណៃ តុលា