បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពលរដ្ឋជាច្រើននាក់ ត្រូវបានទទួលរងរបួស នៅក្នុងហេតុការណ៍ ប៉ះទង្គិចគ្នានៅភាគខាងកើត នៃទីក្រុងយេរូសាឡឺម រវាងក្រុមជ្វីហ្វ ស្តាំនិយម ក្រុមជនជាតិប៉ាឡេស្ទីន និងប៉ូលីសអ៊ីស្រាអ៊ែល។

ហេតុការណ៍អំពើហិង្សានេះ បានកើឡើងនៅពេល ដែលក្រុមប៉ូលីស បានព្យាយាម ក្នុងការដាក់ឲ្យក្រុមស្តាំនិយមនេះ និងក្រុមជនជាតិប៉ាឡេស្ទីន ឲ្យចេញដាច់ចេញពីគ្នា បន្ទាប់ការតានតឹង រវាងក្រុមទាំងពីរ បានបន្តអស់រយៈពេល១យប់ រួចមកហើយនោះ។
គួរឲ្យដឹងដែរថា តំបន់ភាគខាងកើត ទីក្រុងយេរូសាឡឺមនេះត្រូវបានគេដឹងថា ជាទីកន្លែងតែងតែទទួលបាន នូវការប៉ះទង្គិចគ្នា ជាយូរមកហើយ រវាងក្រុមជនជាតិជ្វីហ្វ និងក្រុមពលរដ្ឋ អារ៉ាប់ ទោះបីជាតំបន់នេះ ត្រូវបានកាន់កាប់ ដោយរដ្ឋាភិបាល អ៊ិស្រាអ៊ែល តាំងតែពីឆ្នាំ១៩៦៧មកក្តី។
ហេតុការណ៍នេះបានផ្ទុះឡើងខ្លាំង នៅយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នករងរបួស ត្រូវបានគេជឿជាក់ថា បានកើនឡើង ទៅដល់ចំនួនជាង ១០០នាក់ ដែលសុទ្ធជាជនប៉ាឡេស្ទីន ២០នាក់ ជាប៉ូលីសនិង៥០នាក់ ត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
