ព័ត៌មានអន្តរជាតិ

ទ័ពមីយ៉ានម៉ា បាញ់ព្រមានទូក ដឹកមន្ត្រីព្រំដែនថៃ

បរទេស៖ យោធារបស់ប្រទេសមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានបាញ់ព្រមានទូកស៊ីវិលមួយគ្រឿង ដែលដឹកមន្ត្រីល្បាតព្រំដែនថៃ ស្របពេលមានភាពតានតឹងកើនឡើង នៅតាមតំបន់ព្រំដែន ចាប់តាំងពីរបបសឹកបានដណ្ដើមអំណាច កាលពីជិត៣ខែមុន។

ការបាញ់ព្រមាននេះ បានកើតមានឡើង នៅជិតភូមិ Tha Ta Fung ក្នុងខេត្ត Mae Hong Son ស្ថិតនៅជិតទីតំាងមួយ ដែលជនជាតិភាគតិច ការ៉ែន មកពីប្រទេសមីយ៉ានម៉ា ធ្វើការភៀសខ្លួនគេចពីការវាយប្រហារតាមអាកាសយោធា កាលពីខែមុន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពសន្តិសុខចំនួនពីរបាននិយាយប្រាប់ថា គ្មានអ្នករងរបួសទេក្នុងហេតុការណ៍បាញ់ព្រមានទូក ដែលមានពាក់ទង់ជាតិថៃនោះ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពមួយក្នុងចំណោមនោះបាននិយាយយ៉ាងដូច្នេះថា “អង្គភាពយោធាមីយ៉ានម៉ា មានក្តីព្រួយបារម្ភអំពីទូកបញ្ជូនគ្រឿងផ្គត់ផ្គង់ឲ្យភាគីប្រឆាំងរបស់ពួកគេនៅភាគីដទៃ ដូច្នោះពួកគេបានផ្តល់ជាសញ្ញាដល់ទូកដើម្បីធ្វើការត្រួតពិនិត្យ ហើយមន្ត្រីមីយ៉ានម៉ាបានធ្វើការពិនិត្យមើលទូកនោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top