បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា សហភាពអ៊ឺរ៉ុប តាមរយៈប្រធានគណកម្មការ លោកស្រី Ursula von der Leyen បានធ្វើការរំពឹងទុកមួយថាប្លុកនេះ នឹងអាចធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋដែលមាន អាយុពេញវ័យរបស់ខ្លួន ឲ្យបាន៧០ភាគរយ នៅត្រឹមចុងខែកក្កដានេះ។

ថ្លែងនៅក្នុងពេល កំពុងបំពេញដំណើរ ទស្សនកិច្ចមួយនៅក្នុងរោងចក្រ ផលិតវ៉ាក់សាំង Pfizer នៅក្នុងទីក្រុង Puurs ប្រទេសប៊ែលហ្ស៊ិក ដែលជាទីកន្លែងគេស្គាល់ថា វ៉ាក់សាំងភាគច្រើន របស់អ៊ឺរ៉ុប ត្រូវបានផលិតនោះ លោកស្រី von der Leyen បាននិយាយទៀតថា នៅត្រឹមតែ២ខែទៀតប៉ុណ្ណោះ ជាជាងការរំពឹងទុក លើកមុននៅក្នុងកញ្ញានោះយើងអាចធ្វើរឿងនេះ បានជោគជ័យ។
ក្នុងនោះផងដែរ លោកស្រី ក៏បានអះអាងដែរថា គណកម្មការសហភាពអ៊ឺរ៉ុប មកដល់ពេលនេះ គឺកាន់តែខិតជិត ក្នុងការទទួលយកកិច្ចព្រមព្រៀង ថ្មីមួយទៀតហើយ ដើម្បីអាចទទួលយកវ៉ាក់សាំង ពីសំណាក់ក្រុមហ៊ុន Pfizer និង BioNTech ក្នុងទំហំប្រមាណជា១,៨ពាន់លានដូសបន្ថែមទៀត នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
