ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី លើសពី២២.០០០នាក់ នាំឲ្យចំនួន អ្នកឆ្លងសរុប កើនលើស២,៣លាននាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសុក្រថា ករណីថ្មីនៃជំងឺកូវីដ-១៩មានចំនួន២២.៩០៤នាក់ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសនេះ កើនឡើង ដល់២.៣៥៨.៨០៩នាក់ ។

លោកស្រី Sima Sadat Lari អ្នកនាំពាក្យ មកពីក្រសួងសុខាភិបាល និងអប់រំវិជ្ជសាស្ត្រ បានថ្លែងក្នុងអំឡុងពេល ធ្វើសន្នីសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់គាត់ថា ជំងឺឆ្លងរាតត្បាត បានស្លាប់មនុស្សអស់ ៦៨.៧៤៦នាក់ នៅអ៊ីរ៉ង់ ដែលលើស ៣៨០នាក់ នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

លោកស្រីបានកត់សម្គាល់ថា សរុបពលរដ្ឋដែលជាសះស្បើយ ពីជំងឺមានចំនួន១.៨៥០.៧៩១នាក់ ឬបានចាកចេញ ពីមន្ទីរពេទ្យនៅទូទាំងប្រទេស ទន្ទឹមនឹងនេះដែរ ៥.១០៧នាក់ដែលសេសសល់ កំពុងសម្រាកព្យាបាល នៅតាមអង្គភាពថែទាំជំងឺ ។

លោកស្រីអ្នកនំាពាក្យ បានបន្ថែមថា ចំនួន១៤.៩៦៦.១៤៩នាក់ បានធ្វើតេស្ត នៅទូទាំងប្រទេសរួចរាល់ហើយ ។

កាលពីថ្ងៃសុក្រ ពលរដ្ឋចំនួន៥៦៣.៨១០នាក់ បានទទួលការចាក់វ៉ាក់សាំង ការពារវីរុសកូរ៉ូណា ដូសដំបូង និងពលរដ្ឋ ចំនួន១៥៤.៧០០នាក បានទទួលដូសលើកទី២ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top