បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដាន ស្ថានភាពកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃឡង់ដ៏ បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លង ជំងឺកូវីដ-១៩ចំនួន២.៤៣៨នាក់ និងមានអ្នកស្លាប់ ចំនួន១១នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

លោក Taweesin Visanuyothin អ្នកនាំពាក្យមួយរូប មកពីមជ្ឈមណ្ឌលខាងលើ បានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងជំងឺ ទាំងនោះ ចំនួន២.៤៣៣នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក និង០៥នាក់ ជាករណីនាំចូលពីខាងក្រៅ ។
កំណត់ត្រាខ្ពស់បំផុត ដែលមានអ្នកស្លាប់ចំនួន១១នាក់ ត្រូវបានរាយការណ៍ ឲ្យដឹងថាតាំងពីដំបូង ដែលមានសុខភាព មិនស្រួលឡើយ ។
ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺចំនួន៥៥.៤៦០នាក់ និងអ្នកស្លាប់ចំនួន១៤០នាក់ ចាប់តំាងពីចាប់ផ្តើមឆ្លងជំងឺរាតត្បាត ដែលអ្នកជំងឺចំនួន៣១.១១៣នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញ ពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ ចំនួន២៤.២០៧នាក់ ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
