ព័ត៌មានអន្តរជាតិ

ករណីឆេះមន្ទីរ ពេទ្យព្យាបាល អ្នកជំងឺកូវីដ-១៩ នៅអ៊ីរ៉ាក់ ចំនួនអ្នកស្លាប់ បានកើនឡើង លើស៨០នាក់

បាដាដ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ចំនួននៃអ្នកស្លាប់ ដោយារអគ្គីភ័យដ៏ធំកើតឡើង នៅក្នុងមន្ទីរពទ្យព្យាបាល អ្នកជំងឺកូរ៉ូណា នៅក្រុងបាដាដ បានកើនឡើងដល់៨២នាក់នាក់ហើយគិតត្រឹមថ្ងៃអាទិត្យ ខណៈក្រុមគ្រួសារជាច្រើនបាននឹងកំពុងស្វែងរកអ្នកបាត់ខ្លួន ហើយរដ្ឋាភិបាល បានព្យួរការងារមន្ត្រីពេទ្យសំខាន់ៗ ដោយដាក់ការសង្ស័យ ទៅលើករណីនេះ ។

បើតាមសាក្សីមួយរូប បានបរិយាយថា “អគ្គីភ័យប្រៀប ដូចផ្ទុះភ្នំភ្លើងដូច្នេះដែរ” ដែលចេញពីបន្ទប់ថែទំាអ្នកជំងឺ នៅមន្ទីរពេទ្យ Ibn al-Khatib ដែលជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាជំងឺ ។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងបានឆាបឆេះ បង្កឲ្យពលរដ្ឋចំនួន១១០នាក់ រងរបួស ដែលបានផ្ទុះបំពង់អុកស៊ីសែនដែលធ្លាយ ។

គិលានុបដ្ឋានិយា Maher Ahmed បានហៅទូរស័ព្ទចេញឲ្យមកកាន់កន្លែង កើតហេតុកាលពីយប់ថ្ងៃសៅរ៍ ដើម្បីជួយជម្លៀស អ្នកជំងឺចេញ ។

គាត់បាននិយាយថា “ខ្ញុំមិនអាចបង្ហាញរូបភាពនៃភ្លើងឆេះ ដែលមានទំហំធំដូចនេះបានទេ” ។ អណ្តាតភ្លើងបានឆេះរាលចេញពីសាលទី២នៃមន្ទីរពេទ្យ ក្នុងអំឡុងពេល៣ទៅ៤នាទី ដែលបំពង់អុកស៊ីសែនបានផ្ទុះឆេះ” គាត់បាននិយាយថា “អគ្គីភ័យដូចភ្នំភ្លើងអីចឹង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top