វ៉ាស៊ិនតោន ៖ នៅថ្ងៃចន្ទនេះ អនុប្រធានាធិបតី អាមេរិក លោកស្រី Kamala Harris នឹងត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចរាល់ ហើយដើម្បីអាចធ្វើសេចក្តី ថ្លែងការណ៍មួយ ដើម្បីអាចព្រមានចំៗ ទៅកាន់មេដឹកនាំពិភពលោក ជាពិសេសយូអិន ក្នុងការត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការទទួលយកបញ្ហា រាតត្បាតថ្មីមួយទៀត នាពេលខាងមុខបន្ទាប់ពីកូវីដ ជាពិសេសពីរបៀប នៃការឆ្លើយតបនិងជួយសង្គ្រោះ។
ប្រភពដែលត្រូវបានចេញផ្សាយ ដោយ CNA នេះបានបន្តទៀតថាសេចក្តី ថ្លែងការណ៍ទី២ របស់លោកស្រីទៅកាន់យូអិន ចាប់តាំងតែពីពេលឡើង កាន់អំណាច របស់លោកស្រី នឹងធ្វើឡើងក្នុងពេល ដែលអាមេរិក កំពុងដំណើរយ់ាងសកម្ម ចំពោះការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនជាសាធារណៈ និងក្នុងពលេ ដែលពិភពលោកកំពុងតស៊ូ ក្នុងការផ្តល់វ៉ាក់សាំង ជូនមនុស្សគ្រប់គ្នាផងដែរ។
យោងតាមអ្នកជំនាញមួយចំនួន ក៏បានរំពឹងទុកទៀតដែរ ថា លោកស្រី Harris ក៏នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ដែលរបៀបដែលរដ្ឋាភិបាល របស់ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងរៀបចំឡើងវិញជាពិសេស ទៅលើប្រព័ន្ធសុខាភិបាលសាធារណៈការ វិនិយោគទៅលើវិស័យវិទ្យសាស្ត្រ និងក៏ដូចជាអ្នកធ្វើការនៅក្នុងវិស័យសុខាភិបាល ជួរមុខផងដែរ។
លោកស្រី Harris ធ្លាប់បានបញ្ជាក់កន្លងមកហើយថា អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលយើងបានរៀនសូត្រពីវិបត្តិកូវីដ ដូចនេះយើងគួរតែបានយល់ច្បាស់ ហើយថា អំពីរបៀប នៃការត្រៀមខ្លួន និងវិធីនៃការឆ្លើយតបទៅនឹ ងបញ្ហាស្រដៀងគ្នានេះនាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

