ប៉េកាំង៖ អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀ តណាមលោកង្វៀន ភូត្រុង និងប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc នៅថ្ងៃចន្ទនេះបានជួបជាមួយ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងលោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរដ្ឋធានីហាណូយប្រទេសវៀតណាម។
សម្តែងការអបអរសាទរ ចំពោះជោគជ័យរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រេចបាននូវការ អភិវឌ្ឍសេដ្ឋកិច្ចលោក ង្វៀន ភូត្រុង បានអំពាវនាវឱ្យប្រទេសទាំងពីររក្សា និងលើកកម្ពស់មិត្តភាព ជាប្រពៃណីរបស់ខ្លួន និងជំរុញទំនាក់ទំនង រវាងយោធានៃប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហានៅសមុទ្រចិនខាងត្បូង លោកភូត្រុង បានលើកឡើងថា ប្រទេសទាំងពីរគួរតែដោះស្រាយបញ្ហានេះ ដោយត្រឹមត្រូវដោយផ្អែកលើការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក និងការពារផលប៉ះពាល់អវិជ្ជមានណាមួយ ដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគី។
នៅក្នុងសុន្ទរកថារបស់លោក Phuc បាននិយាយថា ប្រទេសវៀតណាមប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ និងប្រឆាំងរាល់ការជ្រៀតជ្រែក របស់កងកម្លាំងណាមួយ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោក Phuc បានកត់សម្គាល់ថា វៀតណាមនឹងរក្សាការពារ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវរាល់គម្រោងណាមួយ ដើម្បីធ្វើឱ្យខូចដល់ទំនាក់ទំនង វៀតណាម-ចិន ហើយនឹងមិនដើរតាមបណ្តាប្រទេសផ្សេងទៀត ក្នុងការប្រឆាំងនឹងចិនឡើយ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
