ព័ត៌មានអន្តរជាតិ

តួកគី ចេញដីកាឃុំខ្លួនមន្រ្តីយោធាជាង ៥០០នាក់ ពាក់ព័ត៌មានការធ្វើ រដ្ឋប្រហារបរាជ័យ

អ៊ីស្ដង់ប៊ុល៖ រដ្ឋអាជ្ញាតួកគី បានចេញដីកាសម្រេចឃុំខ្លួន បុគ្គលិកយោធាចំនួន ៥៣២នាក់ ពីបទភ្ជាប់ទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការ ប៉ុនប៉ង ធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ២០១៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។

ទីភ្នាក់ងារប៉ូលីស Anadolu ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា អង្គភាពប៉ូលីស បានបើកប្រតិបត្តិការ នៅក្នុងខេត្តចំនួន ៦២ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ដែលដឹកនាំដោយរដ្ឋអាជ្ញានៅអ៊ីស្តង់ប៊ុល និង Izmir ។

រដ្ឋអាជ្ញាបានសន្និដ្ឋានថា ជនសង្ស័យមានទំនាក់ទំនង ជាមួយបណ្តាញ ដែលដឹកនាំដោយបព្វជិត តួកគី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen ។

អ្នកដែលត្រូវបានកំណត់គោលដៅ ក្នុងប្រតិបត្តិការ រួមមានទាហាន ៤៥៩ នាក់ដែលមានភារកិច្ច និងបានបណ្តេញនិស្សិត សាលាយោធា។

រដ្ឋាភិបាលតួកគី បានបន្ទោសលោក Gulen និងបណ្តាញរបស់លោក ដែលបានធ្វើជាមេក្លោង ក្នុងការធ្វើរដ្ឋប្រហារ កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលក្នុងនោះមនុស្ស ២៥០ នាក់ត្រូវបានសម្លាប់៕

ដោយ ឈូក បូរ៉ា

To Top