ព័ត៌មានអន្តរជាតិ

ចិន គូសបញ្ជាក់ ពីសារៈសំខាន់ សម្រាប់ អាមេរិក-អ៊ីរ៉ង់ ក្នុងវិលទៅរកកិច្ច ព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ

ប៉េកាំង ៖ លោក Wang Qun ប្រេសិតចិន បានលើកឡើងថា “ លំដាប់លំដោយ ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ វិលត្រឡប់ទៅរកការ អនុវត្តន៍កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ឬផែនការសកម្មភាពរួម (JCPOA) គឺជាបញ្ហាដំបូង និងសំខាន់បំផុតនៃ “ ភាពយុត្តិធម៌” អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ដទៃទៀតនៅទីក្រុងវីយែន។

លោក Wang Qun បានធ្វើការកត់ សម្គាល់បន្ទាប់ពីបានចូលរួមកិច្ច ប្រជុំចុងក្រោយ របស់គណៈកម្មការចម្រុះ JCPOA ។ កិច្ចប្រជុំនេះដឹកនាំដោយលោក Enrique Mora អគ្គលេខាធិការរង និងជានាយកនយោបាយ នៃសេវាកម្មសកម្មភាព ខាងក្រៅអឺរ៉ុប (EEAS) និងមានការចូលរួមពីតំណាងចិន បារាំង អាល្លឺម៉ង់រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ ។

លោកបានលើកឡើងថា ការចរចារ របស់គណៈកម្មការចម្រុះ ស្តីពីការធ្វើឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តគោរពតាម JCPOA បានឈានដល់សប្តាហ៍ទី៤ ហើយដោយសង្កត់ធ្ងន់ថា “វានឹងក្លាយជាសប្តាហ៍ដ៏សំខាន់” ។

លោកបានកត់សម្គាល់ថា ការចរចារបានធ្វើឱ្យ មានវឌ្ឍនភាព សំខាន់ៗមួយចំនួន ចំណែកឯភាពខុសគ្នាសំខាន់ៗ មួយចំនួនមិនទាន់ត្រូវបានគេយកមក ពិចារណានៅឡើយទេ។

លោកបានអះអាងថា ប្រទេសចិនជឿជាក់ថាបញ្ហា នៃលំដាប់ ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបន្តអនុវត្ត JCPOA គឺជាបញ្ហាទីមួយនៃបញ្ហាយុត្តិធម៌ “រទេះមិនគួរដាក់នៅមុខសេះទេ” ។

លោកបានបន្ថែមថា“ វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ នាពេលបច្ចុប្បន្ន គឺបណ្តាលមកពីអតីតរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដកខ្លួនជាឯកតោភាគីចេញពី JCPOA និងបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ដូច្នេះសហរដ្ឋអាមេរិក គួរតែដកទណ្ឌកម្មជាឯកតោភាគី ខុសច្បាប់ទាំងអស់លើអ៊ីរ៉ង់ និងភាគីទីបី នេះគឺជាគន្លឹះ នៃភាពជោគជ័យ នៃការចរចានេះ” ៕ដោយ ឈូក បូរ៉ា

To Top