វ៉ាស៊ីនតោន៖ ការិយាល័យជំរឿនរបស់ សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកមានប្រជាជនដល់ទៅ ៣៣១ លាននាក់ ដែលជាអត្រាកំណើនយឺតបំផុត របស់ប្រទេសចាប់តាំងពី ទសវត្សឆ្នាំ១៩៣០ និងជាអត្រាទាបបំផុតទី ២ ។
ជាសរុបប្រជាជនសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៣១,៤៤៩,២៨១ នាក់ក្នុងឆ្នាំ២០២០ កើនឡើង ៧,៤ ភាគរយបើប្រៀបធៀប ទៅនឹងកំណើនរវាងឆ្នាំ២០០០ និង២០១០ នេះបើយោងតាមការិយាល័យជំរឿន។
អ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងឈានចូលយុគសម័យ នៃកំណើនប្រជាជនទាបជាងមុន ដោយសារហេតុផលមួយចំនួន ដូចជាការថយចុះអត្រាអន្តោប្រវេសន៍ អត្រាកំណើតថយចុះ ចំនួនប្រជាជនវ័យចំណាស់ និងស្លាកស្នាមវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលបង្ខំឲ្យជនជាតិអាមេរិក ជាច្រើនពន្យារពេលរៀបការ និងការចាប់ផ្តើមក្រុមគ្រួសារ។
រដ្ឋចំនួន៦ នឹងទទួលបានអាសនៈបន្ថែមទៀត នៅក្នុងសភាក្នុងអំឡុងពេល នៃការប្រយុទ្ធរៀបចំឡើងវិញ ក្នុងរយៈពេលមួយទសវត្សខាងមុខ ដោយផ្អែកលើលទ្ធផលជំរឿនថ្មី។ ក្នុងចំណោមនោះរដ្ឋតិចសាស់ នឹងបន្ថែមអាសនៈចំនួន ២ ខណៈដែលរដ្ឋ Colorado, Florida, Montana, North Carolina និង Oregon នឹងទទួលបានអាសនៈមួយ។
រដ្ឋកាលីហ្វ័រញ៉ា រដ្ឋអ៊ីលីណយ រដ្ឋមីឈីហ្គែន ញូវយ៉ក អូហៃយ៉ូ រដ្ឋផេនស៊ីលវេនៀ និងខាងលិចរដ្ឋ Virginia ទាំងអស់នឹងបាត់បង់អាសនៈសភា មុនការបោះឆ្នោតពាក់កណ្តាលឆ្នាំ២០២២ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ការបែងចែកថ្មីនៃអាសនៈសភាបង្ហាញថា អំណាចនយោបាយនៅក្នុងប្រទេស កំពុងផ្លាស់ប្តូរពីរដ្ឋនៅភាគពាយ័ព្យ និងភាកឦសានទៅនឹងអ្នកនៅភាគខាងត្បូង និងខាងលិច ៕
ដោយ ឈូក បូរ៉ា