បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធនេះ បានឲ្យដឹងថាកងកម្លាំងនាវា នៃទ័ពជើងទឹកអាមេរិក បានធ្វើការបាញ់ព្រមាន ជាច្រើនគ្រាប់ ទៅលើនាវា នៃកងកម្លាំងឆ្មាំសមុទ្រ របស់អ៊ីរ៉ង់ IRGCN នៅក្នុងដែនសមុទ្រ អន្តរជាតិនៅភាគខាងជើង នៃឈូងសមុទ្រពែរ។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ កងទ័ពជើងទឹក អាងមេរិក ដោយបញ្ជាក់ទៀតថា នាវារបស់ IRGCN ដែលបំពាក់ដោយអាវុធ បានបើកយ៉ាងលឿន សំដៅមករងនាវា ឃ្លាំមើលសមុទ្រ របស់ខ្លួន ក្នុងចំងាយដែលជិត បំផុតមួយនិងមិនដឹង ក្នុងគោលបំណងអ្វីឡើយ ត្រឹមតែ៦២ម៉ែត្រ ប៉ុណ្ណោះពីគ្នា។
ទោះបីជាយ៉ាងណាក្តី យោងតាមការចេញផ្សាយ ជាបន្តបន្ទាប់ ដោយសារព័ត៌មាន របស់អាមេរិក បានបញ្ជាក់ថា ហេតុការណ៍នេះ គឺជាលើកដំបូង ហើយដែលកងទ័ពអាមេរិក បានធ្វើការបាញ់ព្រមាន ទៅលើនាវារបស់ អ៊ឺរ៉ុង់ក្នុងរយៈពេល៤ឆ្នាំ ចុងក្រោយមកនេះ៕
ប្រែសម្រួល៖ស៊ុនលី