សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា សរុបមានពលរដ្ឋឈីលី ចំនួន៦.៣២៨.៧៤៣នាក់ ដែលបានទទួលការចាក់វ៉ាក់សាំង ទាំងពីរដូស ប្រឆំាងនឹងជំងឺកូវីដ-១៩ ដែលជាផ្នែកមួយ នៃយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ របស់ប្រទេស ។
លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា តួលេខបានបង្ហាញឲ្យដឹងគឺមាន៤១,៦ភាគរយ នៃចំនួនពលរដ្ឋ ដែលមានក្នុងគោលដៅ ប្រមាណ១៥លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំង គ្រប់កម្រិត។
ទន្ទឹមនឹងនេះដែរ ចំនួន៥២,៦ភាគរ់យនៃចំនួនពលរដ្ឋតាមកំណត់គោល់ដៅ ឬស្មើនឹង ៧.៩៩៥.៧៤៦នាក់ ដែលបានទទួល ការចាក់ថ្នាំដូសទី១ ។
លោក Paris បានលើកឡើងថា “ទន្ទឹមនឹងនេះដែរ ដំណើរការចាក់វ៉ាក់សាំងបន្តធ្វើជាធម្មតា” ពលរដ្ឋទាំងឡាយ ត្រូវតែរក្សាវិធានការដោយខ្លួនឯង ដោយសារនាពេលឥឡូវនេះ ពួកគេ ភាគច្រើនមានប្រសិទ្ធភាពការពារដល់ការឆ្លងជំងឺថ្មី” ។
ឈីលី បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ របស់ខ្លួន នៅក្នុងខែកុម្ភៈ បន្ទាប់ពីចាក់ថ្នាំ ដល់ក្រុមគ្រូពេទ្យ នៅក្នុងខែធ្នូ ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ ៕
ដោយ៖ ម៉ៅ បុប្ផាមករា