ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ អង្រួននៅរដ្ឋភាគឦសាន ប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីជាតិរបស់ប្រទេសឥណ្ឌា ហៅកាត់ថា (NCS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ អង្រួននៅរដ្ឋ Assam ដែលស្ថិតនៅភាគឦសាន នៃប្រទេសឥណ្ឌា កាលពីវេលាម៉ោង ៧និង៥១នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃពុធនេះ ។

សេចក្តីប្រកាសព័ត៌មាន ចេញដោយមជ្ឈមណ្ឌល NCS បានដាក់ថា “ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី ត្រូវបានកំណត់ថា កើតឡើងនៅក្រុង Sonitpur នៅរដ្ឋ Assam ដែលមានរង្វាស់ ២៦.៦៩ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់៩២.៣៦ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត” ។

មជ្ឈមណ្ឌលបានឲ្យដឹងទៀតថា “ជម្រៅនៃគ្រោះរញ្ជួយដីគឺ១៧គីឡូម៉ែត្រ” ។ គ្រោះរញ្ជួយដីនេះ ក៏បានអង្រួននៅក្នុងរដ្ឋមួយចំនួនដែរ ។

ការរញ្ជួយនៅរដ្ឋ ហើយរបាយការណ៍បានដាក់ថា ពលរដ្ឋបានរត់ចេញពីលំនៅដ្ឋានបន្ទាន់ និងចាកចេញពីអគារស្នាក់នៅជាច្រើនដែលនៅអមសង្ខាងផ្លូវផងដែរ ។

លោក Himanta Biswa Sarma រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រចាំរដ្ឋ Assam បានសរសេរនៅលើបណ្តាញសង្គមថា មិនទាន់មានសេចក្តីរាយការណ៍ ណាមួយ បញ្ជាក់អំពីការបាត់បង់ជីវិត នណាម្នាក់ នៅក្នុងគ្រាដែលមានគ្រោះរញ្ជួយដីនេះ នៅឡើយទេ “វាជាបទពិសោធសម្រាប់រដ្ឋ Assam ដែលបានរងគ្រោះ ដោយគ្រោះរញ្ជួយដី ដ៏ធំមួយនេះ ។ ដោយរង់ចាំរបាយការណ៍លម្អិត” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top