Covid-19

ចិន សាទរអាមេរិក ដែលបានសម្រេចចិត្ត លប់ចោលការរឹតបន្តឹង ចំពោះនិស្សិតចិន

បរទេស៖ នៅថ្ងៃពុធនេះប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជាក់ថា អំពីក្តីសាទរចំពោះអ្វីដែលខ្លួនហៅថា ជាជំហ៊ានវិជ្ជមានដែលអាមេរិក បានសម្រេចចិត្តក្នុងការលប់ចោល ការរឹតបន្តឹងចំពោះនិស្សិតចិនរបស់ខ្លួនទាំងអស់ ក្នុងការបន្តសិក្សាជាធម្មតាវិញ នៅក្នុងប្រទេសអាមេរិក។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើសេចក្តីថ្លែងនេះ ក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃនៅក្រោយ បន្តិចនៃការប្រកាសដោយ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកថា និស្សិតទាំងឡាយរបស់ចិន នឹងអាចលើកលែេងចេញពី បម្រាមធ្វើដំណើរដែល ពាក់ព័ន្ធទៅនឹងបញ្ហារាតត្បាតនៃកូវីដ។

លោក Zhao បន្តទៀតថា ចិនបានធ្វើការងារទទួលបាន ជោគជ័យយ៉ាងខ្លាំងចំពោះ ការប្រយុទ្ធប្រឆាំងទៅនឹងកូវីដ និងត្រូវបានទទួលស្គាល់ ជាសកលដោយប្រទេសទាំងអស់ លើលោកដូចនេះខ្លួនសង្ឃឹមថា អាមេរិកនឹងទទួលរៀបចំចំពោះពលរដ្ឋចិន ទាំងឡាយដែលមានគោលដៅធ្វើដំណើរ ទៅទីនោះដោយលក្ខខណ្ឌដ៏សមរម្យមួយ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top