រ៉ូម៖ សហភាពអឺរ៉ុប (EU) បានប្រកាសនៅសប្តាហ៍នេះថា ខ្លួនកំពុងប្តឹងក្រុមហ៊ុនឱសថ AstraZeneca ពីបទរំលោភកិច្ចសន្យា ចំពេលមានកង្វះការចែកចាយធំៗ ដែលជាករណី មួយដែលអ្នកវិភាគ ច្បាប់លើកឡើងថា ពិបាកនឹងបញ្ជាក់ ឬបង្ហាញពីភស្ដុតាង។

អ្នកនាំពាក្យ នៃគណៈកម្មការអឺរ៉ុប បានប្រាប់សារព័ត៌មានចិនស៊ីនហួ កាលពីថ្ងៃពុធថា ក្រុមហ៊ុន AstraZeneca បានបង្ហាញថា ខ្លួននឹងអាចផ្តល់នូវវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ចំនួនមួយភាគបីនៃចំនួន ៣០០ លាន ដែលខ្លួនបានសន្យាថា នឹងផ្តល់នៅពាក់កណ្តាលឆ្នាំនេះ។
អ្នកនាំពាក្យរូបនោះ បានលើកឡើងថា នោះមានន័យថា ក្រុមហ៊ុន Astrazeneca បានរំលោភកិច្ចសន្យារបស់ខ្លួន ករណីនេះនឹងត្រូវបើកសវនាការនៅក្នុងតុលាការបែលហ្ស៊ិក។
សម្រាប់ផ្នែករបស់ខ្លួនក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា ការទំនាក់ទំនងបានអំពាវនាវឱ្យក្រុមហ៊ុនខិតខំប្រឹងប្រែង ដើម្បីគោរពដល់គោលដៅនៃការចែកចាយ។
លោក Geert Van Calster សាស្រ្តាចារ្យច្បាប់កិច្ចសន្យានៅ Katholieke Universiteit Leuven បានឲ្យដឹងនៅក្នុង បទសម្ភាសន៍មួយថា “ការខិតខំប្រឹងប្រែងដ៏ល្អបំផុត” មិនមានន័យថា ក្រុមហ៊ុន មិនអាចត្រូវបានរកឃើញថា មានកំហុសចំពោះការរំលោភ លើកិច្ចសន្យានោះទេ ប៉ុន្តែវាធ្វើឱ្យការសន្និដ្ឋាននោះ កាន់តែពិបាកបង្ហាញភស្តុតាង៕
ដោយ ឈូក បូរ៉ា
