បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ត្រូវបានគេរកឃើញថា មានករណីវិជ្ជមានកូវីដ១៩កើនឡើង រហូតទៅដល់៣១៤២នាក់ គឺជាតួលេខ ដែលខ្ពស់បំផុតមិនធ្លាប់ មានឡើយ ក្នុងរយៈពេល២ខែចុងក្រោយនេះ ។

ក្រសួងការសុខាភិបាល បានបានប្រកាសថា ក្រោយទទួលបានករណីវិជ្ជមានថ្មី ច្រើនបែបនេះ វាបនធ្វើឲ្យចំនួននៃអ្នក ឆ្លងកូវីដសរុប នៅទូទាំងប្រទេស បានកើនឡើង រហូតទៅដល់៤០១ ៥៩៣នាក់ មកហើយ ខណៈដែលចំនួនអ្នកស្លាប់ថ្មី ចុងក្រោយ១៥នាក់ បានធ្វើឲ្យតួលេខ អ្នកស្លាប់ សរុបកើនដល់ទៅ៣១២៩នាក់ ។
តួលេខថ្មី បានបង្ហាញដែរថា អ្នកជំងឺដែលបានជាសះស្បើយ ក្នុងពេលវេលាដូចគ្នានេះ មានចំនួន១៨២២នាក់ ដែលបានធ្វើឲ្យចំនួន នៃអ្នកសះស្បើយ សរុបកើនដល់៣៧៣ ៣៩៧នាក់ ហើយចំនួន២៦ ៧១៩នាក់ កំពុងបន្តព្យាបាលនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
