ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្ដេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្ដ ដើម្បីដោះស្រាយការគំរាមកំហែង ពីកូរ៉េខាងជើង តាមរយៈការទូត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បានឲ្យដឹងថា លោកនឹងធ្វើការ ជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ តាមរយៈ“ ការទូត” និង“ ការរារាំងដ៏តឹងរឹង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

លោក បៃដិន បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា លើកដំបូងទៅកាន់សម័យប្រជុំសភា រួមគ្នាដោយហៅកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង និងតេអេរ៉ង់ថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខអាមេរិក និងសន្តិសុខពិភពលោក។

នៅក្នុងសុន្ទរកថា ចូលរួមដោយសមាជិក ព្រឹទ្ធសភាអាមេរិក និងតំណាងប្រមាណមួយភាគប្រាំ នៃសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្របានឲ្យដឹងថា“ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយប្រទេសទាំងពីរ តាមរយៈការទូត ក៏ដូចជាការរាំងស្ទះយ៉ាងខ្លាំង” ។

សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការពិនិត្យឡើងវិញ យ៉ាងទូលំទូលាយលើគោល នយោបាយរបស់កូរ៉េខាងជើង ដែលខ្លួនឲ្យដឹងថា នឹងផ្តល់នូវវិធីសាស្រ្តថ្មីមួយ ក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង ដែលបានពិចារណាឡើងវិញ។

រដ្ឋបាលលោក បៃដិន ក៏បានព្យាយាមទំនាក់ ទំនង ទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់ការចូលរួមចាប់ តាំងពីពាក់កណ្តាល ខែកុម្ភៈ ប៉ុន្តែទីក្រុងព្យុងយ៉ាង នៅតែមិនឆ្លើយតបនឹងការសំណើរ បស់សហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top