បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានទិញ បំពង់អុកស៊ីសែនចំនួន១៥០ និងមានបំណងបញ្ជូនបំពង់ទាំងនោះ ឲ្យទៅប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះ ដើម្បីជួយដោះស្រាយការកើនឡើង នៃករណីឆ្លងជម្ងឺកូវីដ១៩ ហើយក៏កំពុងតែសម្លឹង ផ្តល់ជំនួយបន្ថែមទៀតផងដែរ។
លោក Joseph Wu តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេកំពុងតែធ្វើការងារលើកញ្ចប់ ជំនួយសម្រាប់ប្រទេសឥណ្ឌា ហើយបានបញ្ជាទិញរួចរាល់ហើយ នូវបំពង់អុកស៊ីសែនចំនួន១៥០ ដែលគួរតែអាចបញ្ជូន ទៅឲ្យនៅចុងសប្ដាហ៍នេះ។
លោករដ្ឋមន្ត្រីការបរទេសតៃវ៉ា់ន់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែស្ថិតក្នុងដំណើរការទិញបំពង់ អុកស៊ីសែនបន្ថែមទៀត និងទិញវត្ថុធាតុដើមពីបរទេស ដូច្នេះក្រុមហ៊ុននៅក្នុងស្រុករបស់យើង អាចធ្វើការផលិតបានច្រើនបន្ថែមទៀត”។
គួរបញ្ជាក់ថា ប្រទេសនៅជុំវិញពិភពលោក បាននិងកំពុងតែប្រញាប់ប្រញាល់ជួយដល់ប្រទេសឥណ្ឌាកាត់បន្ថយវិបត្តិជម្ងឺកូវីដ១៩។ គិតត្រឹមថ្ងៃពុធចំនួនការស្លាប់ សរុបបណ្ដាលមកពីការរាតត្បាតនៃមេរោគកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌា បានកើនដល់ ២០០.០០០នាក់ ដោយសារតែខ្វះគ្រែពេទ្យព្យាបាលនិងបំពង់អុកស៊ីសែន៕
ប្រែសម្រួល៖ប៉ាង កុង