Covid-19

ប្រេស៊ីល ចាប់ផ្ដើមផលិតវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ButanVac អាចផលិតបានរហូតដល់ ១៥០លានដូសនៅបំណាច់ឆ្នាំនេះ 

រីយ៉ូ៖ អភិបាលរដ្ឋលោក Joao Doria បានប្រកាសថា វិទ្យាស្ថាន Butantan ដែលមានមូលដ្ឋាននៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ដែលជាកន្លែងស្រាវជ្រាវវេជ្ជសាស្រ្តគ្រប់គ្រងដោយរដ្ឋ បានចាប់ផ្តើមផលិតថ្នាំ ButanVac ដែលជាវ៉ាក់សាំងដំបូងបង្អស់របស់ប្រេស៊ីល ប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោក Doria បានឲ្យដឹងនៅក្នុងសន្និសីទកាសែតនៅវិទ្យាស្ថាន ដែលត្រូវបានផ្តល់មូលនិធិ ដោយរដ្ឋាភិបាលរដ្ឋថា “វានឹងក្លាយជាវ៉ាក់សាំងដំបូងបង្អស់ ដែលផលិតទាំងស្រុងនៅក្នុងប្រទេសប្រេស៊ីល ដោយមិនចាំបាច់នាំចូលវត្ថុធាតុដើម” ។

ផលិតកម្មបានចាប់ផ្តើមដំបូងនៃការរំពឹងថា នឹងមានចំនួន ១៨ លានដូសនៅពាក់កណ្តាលខែកក្កដា ទោះបីជាទីភ្នាក់ងារគ្រប់គ្រងសុខភាពរបស់ប្រទេសប្រេស៊ីល (Anvisa) មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ចាក់វ៉ាក់សាំងនេះក៏ដោយ។

វិទ្យាស្ថានក៏បង្កើត និងដាក់វ៉ាក់សាំង CoronaVac ដែលបង្កើតដោយក្រុមហ៊ុនឱសថចិន Sinovac Life Sciences ។  ថ្នាំ CoronaVac ត្រូវបានអនុវត្តតាំងពីថ្ងៃទី១៧ ខែមករា ជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង។

លោក Doria បានលើកឡើងថា “នៅក្នុងឆមាសទីមួយនៃខែកក្កដាវានឹងត្រៀមរួចរាល់ សម្រាប់ប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ហើយផលិតកម្ម ButanVac អាចឈានដល់ ១០០ លាន ឬ ១៥០ លានដូសនៅដំណាច់ឆ្នាំនេះ”៕ដោយ ឈូក បូរ៉ា

To Top