បរទេស៖ ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មេបញ្ជាការយោធា របស់សហរដ្ឋអាមេរិក បានជួបគ្នាជាមួយនឹង មេបញ្ជាការ របស់ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន នៅកោះហាវ៉ៃ ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាមួយចំនួន ដូចជាការប្តេជ្ញាចិត្ត របស់អាមេរិក នៅក្នុងការរក្សាស្ថេរភាព សន្តិភាព ក្នុងរយៈពេលវែង នៅក្នុងតំបន់ និងក៏ដូចជាបញ្ហា ការប្តូរគោលដៅ យោធាអាមេរិក ពីតំបន់មជ្ឈឹមបូព៍ា ឆ្ពោះទៅរកចិនផងដែរ។

លោកមេបញ្ចាការយោធា អាមេរិក Mark Milley បានរៀបរាប់ដែរថាអាមេរិក និងបន្តការប្តេជ្ញាចិត្តបំផុត ចំពោះសម្ព័ន្ធមិត្តទាំងពីរ របស់ខ្លួន នៅអាស៊ីនេះរួមទាំង ការរៀបចំខ្លួនរួចជា ស្រេចក្នុងការរារាំង និងការការពារគាំទ្រ ក្នុងវិសាលភាព និងសមត្ថភាពទាំងឡាយ ដែលអាមេរិកមានបច្ចុប្បន្ន។
នៅក្នុងអំឡុងពេលកិច្ចប្រជុំ ដែលគេអាចមើលឃើញ ដែរថា គឺជាលើកដំបូងនៃជំនួប ដោយផ្ទាល់ក្រោយបញ្ហា កូវីដនោះលោក Milley ព្រមទាំងមេបញ្ជាការយោធានៃប្រទេសទាំងពីរទៀត ក៏បានធ្វើការចែករំលែក រួមគ្នាអំពីក្តីបារម្ភចំពោះ បញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងត្បូង ព្រមទាំងកម្មវិធីមីស៊ីល ឆ្លងទ្វីបរបស់ប្រទេសកុម្មុយនីស នេះផងដែរ។
គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលអាមេរិក បានប្រកាសដកទ័ព ជាផ្លូវការចេញពីអាហ្គានីស្ថាន ឲ្យបានទាំងអស់នៅត្រឹមថ្ងៃទី១១ ខែកញ្ញា ដែលជាខួប នៃការវាយប្រហារ ដោយភេវរកម្ម ដោយមេដឹកនាំអាលកៃដា មកលើអគារពាណិជ្ជកម្ម ភ្លោះរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
