កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ធនាគារពិភពលោក (WB)បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ក្នុងស្រុកថា ធនាគារពិភពលោក បានអនុម័តទឹកប្រាក់ ៨០,៥លានដុល្លារអាមេរិក ដែលជាហិរញ្ញវត្ថុបន្ថែម ដើម្បីជួយដល់ ប្រទេសស្រីល័ង្កា ក្នុងការរៀបចំ និងបែងចែកការងារចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និងពង្រឹងដល់ប្រព័ន្ធ ការចាក់វ៉ាក់សាំង និងឆ្លើយតបទៅនឹង ការឆ្លងជំងឺរាតត្បាត ។
នេះជាហិរញ្ញវត្ថុបន្ថែម ដែលបានផ្តល់សរុប ដែលមានទឹកប្រាក់ ២១៧,៥៦លានដុល្លារអាមេរិក ដែលបានអនុម័តរួចហើយ កាលពីខែមេសា ឆ្នាំ២០២០ ផ្តល់ដល់ប្រទេសស្រីល័ង្កា សម្រាប់គម្រោងរៀបចំ ទប់ស្កាត់ជំងឺ ឆ្លងរាតត្បាត និងឆ្លើយតបទៅនឹង ការងារសង្គ្រោះបន្ទាន់ ជំងឺកូវីដ-១៩ ។
ធនាគារពិភពលោក បានឲ្យដឹងថា នេះជាហិរញ្ញវត្ថុថ្មី នឹងជួយដល់ការទិញវ៉ាក់សាំង ដើម្បីផ្តល់ដល់ ពលរដ្ឋប្រមាណ៤លាននាក់ ហើយក៏នឹងទឹកប្រាក់មួយចំនួនទៀត សម្រាប់ការដាក់ ពង្រាយប្រព័ន្ធសុវត្ថិភាព និងប្រសិទ្ធិភាពវ៉ាក់សាំង ដល់២០ភាគរយ នៃចំនួនពលរដ្ឋ របស់ប្រទេសស្រីល័ង្កា នឹងត្រូវសម្រេចគោលដៅ នៃការចាក់វ៉ាក់សាំង ឲ្យបានតិចបំផុត៦០ភាគរយ នៃចំនួនពលរដ្ឋរបស់ខ្លួន ។
ធនាគារបានឲ្យដឹងថា នេះជាហិរញ្ញវត្ថុបន្ថែម នឹងជួយដល់ការអនុវត្តន៍ គម្រោងការដាក់ពង្រាយ វ៉ាក់សាំងជាតិ របស់ក្រសួងសុខាភិបាល ។
ស្រីល័ង្កា រហូតមកដល់ថ្ងៃនេះ បានចាក់វ៉ាក់សាំង ដល់ពលរដ្ឋប្រមាណ ជាង៩០០.០០០នាក់ ដែលរស់នៅខេត្តប៉ែកខាងលិច នៃប្រទេស ក្នុងនោះបូករួមទាំង រដ្ឋធានី កូឡុំបូ ហើយនឹងត្រូវចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង នៅខែក្រោយទត នៅពេលដែលវ៉ាក់សាំង មកដល់បន្ថែមទៀត ៕
ដោយ៖ ម៉ៅ បុប្ផាមករា