បរទេស៖ អ្នកនេសាទ របស់ប្រទេសកូរ៉េខាងត្បូង រាប់រយនាក់នៅទូទាំងប្រទេស នាថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើការតវ៉ា មួយអំពាវនាវ ឲ្យប្រទេសជប៉ុន ដកការសម្រេចចិត្ត បង្ហូរទឹកសំណល់ ពីរោងចក្រនុយក្លេអ៊ែ Fukushima ចូលទៅក្នុងសមុទ្រ។
ទីភ្នាក់ងារសារព័ត៌មាន ALARABIYA News ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា យោងតាមសហករណ៍ ជលផលជាតិ កូរ៉េខាងត្បូង អ្នកនេសាទប្រមាណ ៨០០នាក់ បានចូលរួមក្នុង ក្បួនតវ៉ាននោះ នៅកំពង់ផែនានា នៅក្នុងទីក្រុងចំនួន៩។
នៅកំពង់ផែមួយក្នុងទីក្រុង Gungpyeong ស្ថិតនៅតាមតំបន់ឆ្នេរខាងលិច អ្នកនេសាទបានលើកបដា ប្រឆាំងជប៉ុន និងស្រែកពាក្យស្លោកដូច្នេះថា “ចូរដកការសម្រេចចិត្តរបស់ជប៉ុន” និង “ថ្កោលទោសការវាយប្រហារ នុយក្លេអ៊ែ ដោយគ្មានទំនួលខុសត្រូវ” ហើយមានទូតនេសាទ ចំនួន១២គ្រឿង បំពាក់ដោយពិដា ថ្កោលទោស ការសម្រេចចិត្ត របស់ជប៉ុននោះ បានធ្វើដំណើរនៅជិតកំពង់ផែ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន បាននិយាយនៅក្នុងខែនេះ ខ្លួននឹងបង្ហូរទឹកសំណល់ជាង១លានតោន ពីរោងចក្រខូចខាត ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១ ចូលទៅក្នុងសមុទ្រ ក្រោយធ្វើការច្រោះយកសារធាតុពុល ចេញរួចហើយ៕
ប្រែសម្រួល៖ប៉ាង កុង