បរទេស៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ច ប្រទេសអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ ស្របពេលដែលភាពតានតឹង កំពុងកើនកម្តៅខ្លាំង រវាងអ៊ុយក្រែននិងរុស្ស៊ី នេះបើតាម សេចក្តីរាយការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ពីទីភ្នាក់ងារសារព័ត៌មាន CBS News។
ទីភ្នាក់ងារសារព័ត៌មាន CBS News បាននិយាយប្រាប់ថា លោក Antony Blinken បានធ្វើការបញ្ជាក់ អំពើដំណើរទស្សនកិច្ច របស់លោក នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សារលើកម្មវិធី 60 Minutes កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា នៅក្នុងខែមេសានេះ ទីក្រុងមូស្គូ បានធ្វើការបំភ័យប្រទេសអ៊ុយក្រែន និងលោកខាងលិច តាមរយៈការបង្កើនកម្លាំងនៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន ប៉ុន្តែកាលពីសប្ដាហ៍មុននេះ បានបញ្ជាឲ្យដក កងទ័ពមួយចំនួនវិញ។
នៅក្នុងបទសម្ភាសន៍នោះ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “មានកងកម្លាំងជាច្រើន ប្រមូលផ្តុំ នៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន ជាងពេលណាៗទាំងអស់ គិតចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលរុស្ស៊ី ធ្វើការឈ្លានពានជាក់ស្តែង”៕
ប្រែសម្រួល៖ប៉ាង កុង