Covid-19

មជ្ឈមណ្ឌល CDC របស់អាមេរិក ប៉ាន់ប្រមាណថា មនុស្សម្នាក់ក្នុងចំណោម ៣នាក់ ឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ថា យោងតាមការសិក្សាថ្មីមួយ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងប្រមាណ ៣៥ភាគរយ បានឆ្លងជំងឺកូវីដ-១៩ កាលពីឆ្នាំមុន ។

មជ្ឈមណ្ឌល CDC បានប៉ាន់ប្រមាណថា ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋអាមេរិកាំងចំនួន ១១៤.៦លាននាក់ បានឆ្លងជំងឺកូវីដ-១៩ ហើយ ៩៧,១លាននាក់ បានរោគសញ្ញាបញ្ជាក់ថា ឈឺ និង៥,៦លាននាក់ នៅសម្រាកមន្ទីរពេទ្យដែលមានជំងឺកូវីដ-១៩ ។

បច្ចុប្បន្ននេះ ចំនួនពលរដ្ឋសហរដ្ឋអាមេរិក មានប្រមាណ ៣៣០លាននាក់ នេះបើយោងតាមការិយាល័យទិន្នន័យសហរដ្ឋអាមេរិក បានបង្ហោះនៅលើគេហទំព័រ ។ ចំនួនពលរដ្ឋដែលបានឆ្លងជំងឺកូវីដ-១៩ ដែលបានប៉ាន់ប្រមាណដោយ CDC ។ គឺមានប្រមាណ៣៥ភាគរយ នៃចំនួនពលរដ្ឋសហរដ្ឋអាមេរិកសរុប ឬស្មើនឹងលើសមនុស្សម្នាក់ ក្នុងចំណោមមនុស្ស០៣នាក់ ។

មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺទាំងនោះ ជិត៥០ភាគរយ គឺមានអាយុចន្លោះ១៨ឆ្នាំ និង៤៩ឆ្នាំ និង២៣ភាគរយ ដែលមានអាយុ១៧ឆ្នាំ ឬក្មេងជាងនេះ ។ ខណៈអ្នកដែលសម្រាកនៅមន្ទីរពេទ្យ មានប្រមាណ ៤៧ភាគរយ គឺបានប៉ាន់ប្រមាណថា អាយុដល់ទៅ៦៥ឆ្នាំ និងមនុស្សចំណាស់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top