អាប៊ូចា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា ទិន្នន័យផ្លូវការបានប្រកាស ដោយរដ្ឋាភិបាលកាលពីថ្ងៃសុក្រ បានបង្ហាញឲ្យដឹងថា សរុបពលរដ្ឋចំនួន៣២៣នាក់ បានបាត់បង់ជីវិត និង៩៤៩នាក់ផ្សេងទៀត បានត្រូវចាប់ជំរិត ក្នុងអំឡុងពេល៣ខែ នៅក្នុងពេលវាយប្រហារ មួយដោយក្រុមខ្មាន់កាំភ្លើង ដែលបានបង្កឡើងនៅរដ្ឋ Kaduna ស្ថិតនៅភាគពាយព្យ នៃប្រទេស នីហ្សេរីយ៉ា ។
សេចក្តីរាយការណ៍ពីសន្តិសុខ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដែលបានធ្វើឡើង ដែលមានជូនដល់ស៊ីនហួ បានឲ្យដឹងថា រដ្ឋាភិបាលខេត្ត Kaduna ក៏បានបញ្ជាក់ថា យោធាបានស្លាប់ក្រុមខ្មាន់កាំភ្លើង អស់៦៤នាក់ និងចាប់ខ្លួនក្រុមអ្នកកាន់ អាវុធក្នុអអំឡុងពេលនោះ ។
យោងតាមរបាយការណ៍ ដែលបានចេញដោយលោក Samuel Aruwan គណៈកម្មាធិការសន្តិសុខផ្ទៃក្នុង និងទទួលបន្ទុកប្រចាំការនៅរដ្ឋនេះ ហើយមើលការខុសត្រូវទៅលើ វាយប្រហារនានា ក្នុងនោះរាប់ទាំង អំពើចោរប្លន់ ការតបតទៅនឹងការវាយប្រហារ និងការលួចសត្វពាហនៈនៅភាគខាងជើង រដ្ឋនេះផងដែរ ។
លោក Aruwan បានកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ទំាងអស់នេះ ដែលបានកត់ត្រាពីការវាយប្រហារ កើតឡើងផ្សេងៗគ្នា ហើយ២០នាក់ជាស្ត្រី និង១១នាក់ជាអនីរតិជន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា