Covid-19

ថ្ងៃនេះ នៅប្រទេសថៃ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ រហូតដល់ ២១នាក់

បរទេស៖ ប្រទេសថៃនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ ចំនួន ២១ នាក់ ដែលនេះបានបង្កើតកំណត់ត្រា ខ្ពស់ប្រចាំថ្ងៃ និងបាននាំឱ្យចំនួន អ្នកស្លាប់កើនដល់ ២២៤ នាក់ ហើយនៅថ្ងៃទី០១ ខែឧសភានេះ ក៏បានរកឃើញករណីឆ្លងថ្មី ១ ៨៩១ នាក់ ដូច្នេះសរុបអ្នកឆ្លងវីរុសនេះ នៅប្រទេសថៃ បានកើនឡើងដល់ ៦៧ ០៤៤ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាព Covid-19 បាននិយាយថា អ្នកស្លាប់អាយុ ចន្លោះពី ៣៩ឆ្នាំ ទៅ ៩០ឆ្នាំ។

សូមជម្រាបថា ប្រទេសមានអ្នក ឆ្លងវីរុសកូវីដ១៩សរុប ចំនួន ៦៧ ០៤៤នាក់ ចាប់តាំងពីការរាតត្បាតវីរុសកាលពីឆ្នាំមុន និងបានព្យាបាលឱ្យជាសះស្បើយចំនួន ៣៨ ០៧៥ នាក់ (៥៦,៧៩%) ក្នុងនោះមាន ១.៨២១ នាក់ត្រូវបានរំសាយ ក្នុងរយៈពេល ២៤ ម៉ោងមុន។ អ្នកជំងឺចំនួន ២៨ ៧៤៥ នាក់ កំពុងសម្រាកព្យាបាល ក្នុងនោះ ៨២៩ នាក់ ស្ថិតនៅក្នុងអាការៈ ធ្ងន់ធ្ងរ និង ២៧០ នាក់ ប្រើឧបករណ៍ បំពង់ខ្យល់ ជំនួយការ ដកដង្ហើម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top