បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌា កំពុងត្រៀមផែនការ មួយ ដើម្បីធ្វើយ៉ាងណា ចាក់វ៉ាក់សាំងជូន ពលរដ្ឋពេញវ័យរបស់ខ្លួន នៅក្នុងពេលដែលរលក វាយប្រហារ សាជាថ្មីនេះកំពុងសម្លាប់ មនុស្សយ៉ាងរង្គាល។

ទោះបីជាយ៉ាងណាក្តី នៅអំឡុងពេលនេះ ផងដែរ រដ្ឋជាច្រើននៅក្នុងប្រទេស បានបញ្ជាក់ថាពួកគេ មិនមានលទ្ធភាព ក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងគ្រប់ គ្រាន់ឡើយសម្រាប់ ពលរដ្ឋរបស់ខ្លួន ក្នុងវ័យនេះ ពីព្រោះថាវ៉ាក់សាំង មានចំនួនកំណត់ និងតិចជាងតំរូវការចាំបាច់។
ការប្រកាស អំពផែនការនេះ ត្រូវបានធ្វើឡើងក្នុងពេល ដែលប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា បានកើនឡើងនៃចំនួន អ្នកឆ្លងទៅដល់ជាង៤០ម៉ឺន នាក់រយៈពេល២៤ម៉ោង ចុងក្រោយនេះ ហើយក្នុងនោះក៏មានអ្នកបាត់បង់ជីវិតថ្មី ដល់ទៅជាង ៣ពាន់នាក់ផងដែរ ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ ពលរដ្ឋឥណ្ឌាក្នុងវ័យនេះ ត្រឹមតែ១៣លាននាក់ ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំង រួចរាល់ ប៉ុន្តែក្នុងរដ្ឋជាច្រើន បានអះអាងថា ខ្លួនមិនមានវ៉ាក់សាំង បន្ថែម ដើម្បីបន្តចែកជូនពលរដ្ឋ របស់ខ្លួន ចាប់ពីថ្ងៃ១ខែឧសភា នេះទៀតឡើយ ៕
