បរទេស ៖ ប្រទេសថៃ នៅថ្ងៃអាទិត្យបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ១ ៩៤០ នាក់ ចំពេលមានរលកស្លាប់ទី៣នៃវីរុស។ ក្រសួងសុខាភិបាលថៃ បានកត់ត្រាថ្ងៃទី ២ នៃការស្លាប់ ដោយសារវីរុសកូវីដ១៩ ចំនួន២១ នាក់ ដែលជាចំនួនអ្នកស្លាប់ ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីការរាតត្បាតផ្ទុះឡើង ក្នុងប្រទេសនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មីនៅថ្ងៃអាទិត្យ បាននាំឱ្យការឆ្លងរោគសរុប របស់ប្រទេសថៃចាប់តាំងពីការរាតត្បាត បានចាប់ផ្តើមកាលពីឆ្នាំ កើនឡើងទៅដល់ ៦៨ ៩៨៤នាក់ ។
ចំនួនអ្នកស្លាប់សរុបនៅប្រទេសថៃ មានដល់ទៅ ២៤៥ នាក់, រហូតមកដល់ពេលនេះប្រទេសថៃ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនជិត ១,៥ លាននាក់ ដែលភាគច្រើនជាបុគ្គលិកពេទ្យ និងជនងាយរងគ្រោះ ដោយប្រើវ៉ាក់សាំងស៊ីណូវាក់ និង AstraZeneca៕
ប្រែសម្រួលៈ ណៃ តុលា