យ៉ាំងហ្គន ៖ នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ រាប់ពាន់នាក់ បានដើរក្បួននៅប្រទេសមីយ៉ាន់ម៉ា ដោយអំពាវនាវ ឱ្យមានបដិវត្តនិទាឃ រដូវមួយជាមួយប្រទេសនេះ ក្នុងខែទី ៤ ក្រោមរបបយោធា ។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងតំបន់ជនបទ តំបន់ភ្នំដាច់ស្រយាល និងសូម្បីតែដែនដីព្រំដែន ដែលគ្រប់គ្រងដោយឧទ្ទាម របស់មីយ៉ាន់ម៉ា ក៏មានការ ផ្ទុះកំហឹងផងដែរ ចាប់តាំងពីយោធា ដែលបានបណ្តេញមេដឹកនាំ ស៊ីវិល លោកស្រី អ៊ុងសានស៊ូជី ក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។
បាតុកម្មបានចាប់ផ្តើមនៅកណ្តាល ក្រុងពាណិជ្ជកម្ម រ៉ង់ហ្គូន នៅពេលដែលក្រុមសកម្មជន បានអំពាវនាវ ឱ្យបង្ហាញកម្លាំង និងបដិវត្តនិទាឃរដូវ។
យុវជនបានប្រមូលផ្តុំគ្នា នៅកាច់ ជ្រុងផ្លូវ មុនពេលហែក្បួនយ៉ាងលឿន តាមដងផ្លូវក្នុងហ្វូងមនុស្សយ៉ាងលឿន ហើយបំបែកគ្នាភ្លាមៗ ដើម្បីចៀសវាងការប៉ះទង្គិចគ្នា ជាមួយអាជ្ញាធរ៕
ប្រែសម្រួលៈ ណៃ តុលា