ព័ត៌មានអន្តរជាតិ

កុមារ០៥នាក់ ក្នុងចំណោមអ្នកស្លាប់ ៤៥នាក់ ក្នុងករណីរត់ជាន់គ្នា នៅអ៊ីស្រាអ៊ែល

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា កុមារចំនួន៥នាក់ ដែលមានអាយុពី៩ដល់១៤ឆ្នាំ ក្នុងចំណោមជនរងគ្រោះ ទាំង៤៥នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងករណីរត់ជាន់គ្នា នៅភ្នំ Mount Meron ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃព្រហស្បតិ៍ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ៤២នាក់ ក្នុងចំណោមពលរដ្ឋ ៤៥នាក់ ដែលបានស្លាប់ នៅគ្រោះអកុសល បានបញ្ជាក់ពិអត្តសញ្ញាណឲ្យដឹង ។

ក្រសួងបានឲ្យដឹងទៀតថា ដំណើរការនៃការ កំណត់អត្តសញ្ញាណជនរងគ្រោះ ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃសៅរ៍ បន្ទាប់បានឈប់ កាលពីល្ងាចថ្ងៃសុក្រ ដោយសារតែមូលហេតុ ពាក់ព័ន្ធនឹងសាសនា ។

ការបរិយាយ​ ដែលបានរៀបរាប់ ដែលគ្រោះមហន្តរាយស៊ីវិល ធ្លាប់ជួបប្រទះ របស់អ៊ីស្រាអ៊ែល ហើយករណីរត់ជាន់គ្នា បានកើតឡើងក្នុងអំឡុង ពេលពិធីបុណ្យ បានប្រារព្ធធ្វើឡើង ដែលជាបុណ្យ ឈប់សម្រាក ជ្វីស Lag BaOmer ហើយលទ្ធផលស្លាប់៤៥នាក់ និងមានអ្នករងរបួសតិចបំផុត១៥០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top