Covid-19

ពលរដ្ឋអាមេរិកាំង ជាង១០០លាននាក់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់កម្រិត

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងពេញវ័យដែលមានជាង ១០០លាននាក់ បានទទួលការចាក់វ៉ាក់សាំង គ្រប់កម្រិតប្រឆំាងនឹងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃសៅរ៍នេះ ។

មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ការរាប់ចំនួនបានចាក់វ៉ាក់សាំង គ្រប់កម្រិតប្រមាណ ៣០,៥ភាគរយ នៃចំនួនពលរដ្ឋអាមេរិកាំង ។

ពលរដ្ឋអាមេរិកាំង ជាង១៤៤លាននាក់ហើយ ដែលបានទទួលការចាក់ថ្នាំតិចបំផុត មួយកម្រិតនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួន ៤៣,៦ភាគរយនៃពលរដ្ឋទាំងអស់ ។

ទិន្នន័យបង្ហាញដោយមជ្ឈមណ្ឌល CDC បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលទទួលបាន ការចាក់វ៉ាក់សាំងគ្រប់កម្រិត គឺជាង ៣៧លាននាក់ ជាពលរដ្ឋដែលមានអាយុ៦៥ឆ្នាំ ឬចាស់ជាងនេះ ដែលស្មើនឹង៦៨,៨ភាគរយ ។

ទិន្នន័យរបស់មជ្ឈមណ្ឌលនេះបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រមាណ២៤០លានកម្រិត បានចាក់នៅទូទាំងប្រទេស គិតត្រឹមថ្ងៃសៅរ៍នេះ ទន្ទឹមនឹងនេះដែរ វ៉ាក់សាំការពារជំងឺកូវីដ-១៩ជាង៣០៨លានកម្រិត ត្រូវបានចែកចាយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top