បរទេស ៖ រដ្ឋាភិបាលរបស់លោក ប្រធានាធិបតី Alberto Fernandez នៅសប្តាហ៍នេះ បានប្រកាសដាក់ បម្រាមយ៉ាងខ្លាំងបំផុត ដើម្បីទប់ស្កាត់ នូវការវាយប្រហារ រលក ទី២ប៉ុន្តែ ជាលទ្ធផលត្រឹម២៤ម៉ោងចុង ក្រោយករណីកូវីដថ្មី មានទៅដល់ ១១ ៣៩៤នាក់និងចំនួន អ្នកស្លាប់ថ្មី១៥៦នាក់ និងធ្វើឲ្យចំនួន ស្លាប់សរុបទូទាំងប្រទេសកើនដល់ ៦៤ ២៥២នាក់។
យោងតាមការចេញ ផ្សាយ របស់ CNA នៅថ្ងៃនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសអាហ្សង់ទីន បានរាយការណ៍អ្នកឆ្លងកូវីដ សរុបទូទាំងប្រទេស បានកើនឡើងទៅ ដល់ជាង៣លាន នាក់ ហើយក្រុមអ្នកធ្វើការនៅជួរមុខ បានបញ្ជាក់ថា មន្ទីរពេទ្យស្ទើរគ្រប់កន្លែង បានពេញទោះបីជាកន្លង មករដ្ឋាភិបាល បានដាក់បម្រាមហាម ប្រាមយ៉ាងតឹងរឹងបំផុតក្តី។
គួរឲ្យដឹងផដែរថា ក្រុមគ្រូពេទ្យជួរមុខ បានបញ្ជាក់ថា ពលរដ្ឋអាហ្សង់ទីនត្រូវតែដឹងថា ពេលនេះមន្ទីរពេទ្យទាំងអស់ គឺពេញអស់ហើយចំណែកឯ ក្រុមគ្រូពេទ្យក៏មាន កម្លាំងថយចុះ ខ្លាំងផងដែរខណៈ ដែលចំនួននៃអ្នកឆ្លងបានកើនឡើង បំបែកកំណត់ត្រាប៉ុន្មានថ្ងៃចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី