ព័ត៌មានអន្តរជាតិ

UNHRC៖ ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ៩៥នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីដែនទឹកលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារ ជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHRC) បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ៩៥នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រ នៃប្រទេសលីប៊ី ដោយបានបញ្ជូន មកកាន់ក្រុងទ្រីប៉ូលី វិញកាលពីអាទិត្យ ។

UNHRC បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃអាទិត្យថា “ពលរដ្ឋប្រមាណ៩៥នាក់ បានត្រូវជួយសង្គ្រោះនៅដែនសមុទ្រ ហើយបាននាំឲ្យវិលត្រឡប់ទៅកាន់ក្រុងទ្រីប៉ូលីវិញ ដោយឆ្មាំការពារដែនសមុទ្រ របស់ប្រទេសលីប៊ី កាលពីពេលយប់” ។

ឧត្តមស្នងការបានឲ្យដឹងថា “UNHRC និង IRC (គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ) បច្ចុប្បន្នេះកំពុងផ្តល់ដល់ពួកគេ ដែលមានភួយ ទឹក និងថ្នាំសង្កូវ“ ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ (IOM) បានឲ្យដឹងថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១១នាក់ បានលង់ទឹកស្លាប់ កាលពីថ្ងៃអាទិត្យ នៅគ្រាដែលមាន ករណីក្រឡាប់ទូកទឹកកៅស៊ូ មួយគ្រឿង នៅឆ្នេរសមុទ្រនៃក្រុង Zawiya ស្ថិតនៅចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ នៃភាគខាងលិចរដ្ឋធានីទ្រីប៉ូលី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top