Covid-19

មន្ទីរពេទ្យក្រុងដេលី អំពាវនាវសុំអុកស៊ីសែន នៅពេលអ្នកជំងឺកូវីដ១៩កាន់តែច្រើនស្លាប់

បរទេស៖ មន្ទីរពេទ្យក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា បានបន្តផ្ញើសារអស់សង្ឃឹមសម្រាប់ ការផ្គត់ផ្គង់អុកស៊ីសែនបន្ទាន់ នៅយប់ថ្ងៃអាទិត្យដោយព្រមានថា អ្នកជំងឺស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។ វិបត្តិនេះបានចាប់ផ្តើម កាលពីពីរសប្តាហ៍មុន ប៉ុន្តែមិនមានសញ្ញានៃ ការបញ្ឈប់នោះទេ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺចំនួន ១២ នាក់រួមទាំងវេជ្ជបណ្ឌិតផងបានស្លាប់ នៅពេលដែលមន្ទីរពេទ្យអស់អុកស៊ីសែនកាលពីថ្ងៃសៅរ៍។ នៅខាងក្រៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់អ្នកជំងឺដែលមិនអាចរកគ្រែបានកំពុងតែតស៊ូដើម្បីទទួលបានអុកស៊ីសែនចល័តដែលពេលអ្នកខ្លះកំពុងឈរតម្រង់ជួររហូតដល់ ១២ ម៉ោង។

ស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ នៅក្នុងមន្ទីរពេទ្យតូចៗដែលមិនមានធុងស្តុកអុកស៊ីសែន ហើយត្រូវពឹងផ្អែកលើស៊ីឡាំងធំ។ ហើយវិបត្តិអុកស៊ីសែនកើតឡើងនៅពេលដែលករណីឆ្លងវីរុសហ្ស៊ីកាបន្តកើនឡើង។ ទីក្រុងដេលីតែម្នាក់ឯង បានរាយការណ៍ថា មានអ្នកឆ្លងថ្មីច្រើនជាង ២ ម៉ឺននាក់ និង ៤០៧ នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ៕ប្រែសម្រួលៈ ណៃ តុលា

To Top