ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ វាយប្រហារភាគខាងលិច ឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ អង្រួនៅខេត្ត West Sumatra ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃចន្ទនេះ ។

គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ០និង៤៦នាទីព្រឹក ម៉ោងនៅហ្សាការតា នៅថ្ងៃចន្ទនេះ (ត្រូវនឹងម៉ោង ១៧និង៤៦នាទីម៉ោងសកល កាលពីថ្ងៃអាទិត្យ) ជាមួយគ្នានេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅចម្ងាយ ៣៥គីឡូម៉ែត្រ ភាគអាគ្នេយ៏នៃភូមិ Tuapejat នៅកោះនៃស្រុក Mentawai និងមានជម្រៅ២៩គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ។

ទីភ្នាក់ងារមិនបានប្រកាសអំពី រលកយក្សស៊ូណាមិ កើតឡើងនោះទេ ខណៈដែលគ្រោះរញ្ជួយដីមិនមានសក្តានុពលខ្លាំងក្លា ដែលអាចបង្កឲ្យមានរលកយក្សស៊ូណាមិ បាននោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top