ព័ត៌មានអន្តរជាតិ

អង់គ្លេស ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G7 ដោយផ្ទាល់ជាលើកដំបូង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេស G7 ដោយផ្ទាល់ជាលើកដំបូង បានត្រូវប្រព្រឹត្តទៅ នៅក្នុងប្រទេសអង់គ្លេស ក្រោយអាក់ខានលក្ខខណ្ឌបែបនេះ អស់រយៈពេល ២ឆ្នាំមកហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ ជារួមមួយដែឡធ្វើឡើង ដោយរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទដដែលនេះបានបញ្ជាក់ថា ក្រុមបណ្តាប្រទេស G7 នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដែលដាក់គោលដៅជាសកល ក្នុងការធ្វើឲ្យសម្រេចបាន នូវចំនួនក្មេងស្រីបន្ថែម ៤០លាននាក់ទៀត ដែលអាចចូលរៀនបាននិង ២០លាននាក់ជាក្មេងស្រី ដែលអាចអានបាននៅត្រឹមអាយុ១០ឆ្នាំ។

កិច្ចប្រជុំដែលនឹងត្រូវបន្តធ្វើឡើង រហូតដល់ថ្ងៃពុធនេះ ក៏ត្រូវបានគេរំពឹងទុកដែរថា នឹងអាចឲ្យយើងឃើញពីលទ្ធផល នៃការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រី ទាំងអស់ទៅលើផែនការ ថវិកាប្រមាណជា ១៥ពាន់លានដុល្លារ ដើម្បីកិច្ចការងារអភិវឌ្ឍហិរញ្ញវត្ថុរយៈពេល ២ឆ្នាំខាងមុខ ដោយសំដៅសំខាន់ទៅលើស្ត្រី នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីអាចទទួលបានការងារ គ្រប់គ្រាន់ព្រមទាំងជំនួយ ដល់អាជីវកម្មក្រោយកូវីដផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top