Covid-19

អ្នកជំងឺកូវីដ១៩ នៅប្រទេសថៃ ២១នាក់ទៀតស្លាប់ ខណៈអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យចំនួន ៣១១នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយប្រើបំពង់ខ្យល់ដកដង្ហើម

បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-19 របស់ថៃ បានកើនលើស ៣០០ នាក់ហើយ គិតត្រឹមរសៀលថ្ងៃអង្គារ បន្ទាប់មានអ្នកស្លាប់ថ្មី ២៧ នាក់ ហើយថៃក៏បានរកឃើញករណីឆ្លងវីរុសថ្មីចំនួន ១ ៧៦៣ ករណីបន្ថែមទៀត ផងដែរ ដែលបាននាំឱ្ យចំនួនអ្នកស្លាប់ដោយសារវីរុសនេះ កើនដល់ ៣០៣ នាក់ និងមានអ្នកឆ្លងសរុប ៧២.៧៨៨នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា បុរស ២១ នាក់ និង ស្ត្រី ៦ នាក់ ដែលមានអាយុចន្លោះពី ២៥-៩២ ឆ្នាំ បានទទួលមរណភាពដោយសារវីរុសកូវីដ១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

សូមបញ្ជាក់ថា ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩សរុប ៧២ ៧៨៨ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ៤២ ៤៧៤នាក់ (៥៨,៣៥%) ហើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកជំងឺចំនួន ១ ៤៩០ នាក់ បានជាសះស្បើយ និង ត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ៣០ ០១១ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកជម្ងឺធ្ងន់ធ្ងរមាន ១.០០៩ នាក់ និង ៣១១ នាក់ គឺពឹងផ្អែកលើបំពង់ខ្យល់សម្រាប់ដកដង្ហើម៕

ប្រែសម្រួលៈ ណៃ តុលា

To Top