Covid-19

ឥណ្ឌាផ្អាកការ ប្រឡងនិស្សិតពេទ្យថ្នាក់ជាតិដើម្បីយកកម្លាំងចូលរួមប្រឆាំងការរាតត្បាតកូវីដ

បរទេស៖ ប្រទេសឥណ្ឌាកាល ពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាសជាផ្លូវការ មួយក្នុងការផ្អាកនូវការ ប្រឡងថ្នាក់ជាតិសម្រាប់និស្សិតពេទ្យ និងគលានុបដ្ឋាយិកាហើយ ធ្វើការបញ្ជូនក្រុមនិស្សិតទាំងនោះ ឲ្យទៅចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងការ រាតត្បាតកូវីដដែលកំពុងសភាពធ្ងន់ធ្ងរខ្លាំងនោះជំនួសវិញ។

គួរឲ្យដឹងដែរថាគិតត្រឹម ថ្ងៃចន្ទម្សិលមិញចំនួននៃអ្នកឆ្លងសរុបនៅទូទាំងប្រទេស មានទៅដល់ជិត២០លាននាក់ មកហើយ
ក្រោយពេលដែលចំនួន នៃការឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងទៅដល់ជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃ រយៈពេល១២ថ្ងៃជាប់
គ្នា។

ទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញ សុខាភិបាលបានព្រមានថាចំនួនពិតប្រាកដគឺអាច មានទំហំលើសពីតួលេខនេះដល់ទៅ ៥ឬ១០ដងហើយមកដល់ពេលនេះ មន្ទីរពេទ្យស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកំពុង ប្រឈមមុខទៅនឹងបញ្ហាកង្វះខាតឧបករណ៍ពេទ្យ ជាពិសេសគឺឧបករណ៍ ជំនួយដង្ហើមតែម្តង។

គួរឲ្យដឹងដែរថាកន្លងមកឥណ្ឌា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ ខ្លួនប្រមាណជា៩ភាគរយប៉ុណ្ណោះនៃពលរដ្ឋសរុបដល់ទៅ១,៣៥ពាន់លាននាក់ទោះបីជាមានឈ្មោះជាអ្នកផលិតវ៉ាក់សាំងធំជាងគេ បំផុតលើលោក្តី៕

To Top