ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញកូរ៉េខាងជើង ឲ្យជ្រើសយកកិច្ចការ ការទូតនៅជំនួបកំពូល G7 (Video)

" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង វិលត្រឡប់ចូលតុចរចាវិញ ក្នុងខណៈលោកជួបជាមួយសមភាគីនានា នៅកិច្ចប្រជុំកំពូល G7 សម្រាប់រដ្ឋមន្ត្រីការបរទេស នៅក្នុងទីក្រុងឡុងដ៍ នាសប្ដាហ៍នេះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ការថ្លែងបែបនេះរបស់ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គឺត្រូវបានធ្វើឡើង ក្រោយទីក្រុងវ៉ាស៊ីនតោនធ្វើការប្រកាសថា ខ្លួនទើបបានបញ្ចប់ការពិចារណា លើគោលនយោបាយកូរ៉េខាងជើង កាលពីសប្ដាហ៍មុន។

" "

នៅក្នុងសន្នសីទកាសែតរួមគ្នាមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នោះ លោក Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា ប្រទេសកូរ៉េខាងជើងនឹងចាប់យក ឱកាសជួបគ្នាតាមរយៈការទូត និងដើម្បីឃើញថា មានផ្លូវឆ្ពោះទៅរកគោលដៅ បំបាត់នុយក្លេអ៊ែទាំងស្រុង នៅលើឧបទ្វីបកូរ៉េ”។

" "

លោកបានបន្ថែមថា “យើងមិនត្រឹមតែសម្លឹងមើល នូវអ្វីដែលកូរ៉េខាងជើងនិយាយទេ ប៉ុន្តែព្រមទាំងអ្វីដែលវាធ្វើពិតប្រាកដ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនិងខែខាងមុខ។ ប៉ុន្តែយើងមានគោលនយោបាយ យ៉ាងច្បាស់លាស់ ដែលផ្តោតលើកិច្ចការការទូត ហើយវាអាស្រ័យលើកូរ៉េខាងជើង ត្រូវសម្រេចចិត្តថា ខ្លួនចង់ជួបគ្នា ឬមិនជួបនៅតុចរចា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top