ព័ត៌មានអន្តរជាតិ

កម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បង្កើតកម្លាំងការពារប្រជាជន

រ៉ង់ហ្គូន៖ រដ្ឋាភិបាលប៉ារ៉ាឡែល បានបង្កើតឡើងដោយកងកម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ដើម្បីប្រកួតប្រជែងជាមួយរបបយោធា ដែលកំពុងកាន់អំណាច បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបង្កើតនូវអ្វីដែលគេហៅថា “កម្លាំងការពារប្រជាជន” ។

រដ្ឋាភិបាលរួបរួមជាតិបានឲ្យដឹងថា កម្លាំងការពារជាតិមាន គោលបំណងការពារអ្នកគាំទ្រ និងអ្នកដទៃទៀតពី អំពើហឹង្សាដោយពួកយោធា ប៉ុន្តែមិនបាននិយាយថា តើវានឹងចូលរួមក្នុងការតស៊ូប្រដាប់អាវុធ ជាមួយយោធាដោយស្មោះត្រង់នោះទេ ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុនបានឲ្យដឹងថា សេចក្តីថ្លែងការណ៍ដែលចេញក្រោម ឈ្មោះនាយករដ្ឋមន្រ្តីរបស់ខ្លួន មិនបានផ្តល់ព័ត៌មានលម្អិត អំពីកងកម្លាំងនោះទេ។

រដ្ឋាភិបាលរួបរួមជាតិ បានផ្តោតលើការបង្កើតកងទ័ព សហព័ន្ធជាមួយជនជាតិភាគតិចប្រដាប់អាវុធ ដែលកំពុងស្វែងរកស្វ័យភាពកាន់ តែច្រើននិងមានជម្លោះជាមួយយោធា នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋាភិបាលរួបរួមជាតិបានឲ្យដឹងទៀងថា ខ្លួនមានការទទួលខុសត្រូវក្នុងការ បញ្ឈប់អំពើភេរវកម្មដែល ធ្វើឡើងដោយយោធា និងបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ៧០ឆ្នាំ ដោយបន្ថែមថា ខ្លួនបានកាន់អាវុធរួចហើយ និងកំពុងប្រយុទ្ធប្រឆាំងនឹង ធាតុភេរវករនៅក្នុងទីក្រុងជាច្រើន។

របបយោធាបានចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់នៃ រដ្ឋាភិបាលស្របគ្នាដោយនិយាយថា ពួកគេនឹងត្រូវបានកាត់ទោសពី បទក្បត់ជាតិដែលត្រូវផ្តន្ទាទោសប្រហារជីវិត ៕

ដោយ ឈូក បូរ៉ា

To Top